Home » , , » CNRP ទទួល យកលទ្ធផល នៃការបើក សុវត្ថិភាពកញ្ចប់ “ក” នៅក្រុងតាខ្មៅ

CNRP ទទួល យកលទ្ធផល នៃការបើក សុវត្ថិភាពកញ្ចប់ “ក” នៅក្រុងតាខ្មៅ

ភ្នំពេញ៖ ទោះបីជាការបើក កញ្ចប់សុវត្ថិភាព“ក” នៅក្រុងតាខ្មៅចំនួន៨ការិយាល័យ មានបញ្ហាមួយចំនួន បានកើត ឡើងខ្លះ ក៏ដោយ ប៉ុន្តែគណបក្សសង្គ្រោះជាតិ(CNRP) ដែលមជ្ឈដ្ឋានទូទៅស្គាល់ថា មិនព្រមទទួល យកលទ្ធផល នានា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសនូវលទ្ធផល នានាពេលកន្លងមកនោះ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣នេះ បានទទួលស្គាល់នៃបើកកញ្ចប់មួយនេះថា ល្អជាងពេលមុន។

លោក គួយ ប៊ុនរឿន តំណាង CNRP បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការ បើក កញ្ចប់សុវត្ថិភាព “ក” នៅក្រុងតាខ្មៅ តាមទម្រង់ ១១០២ និង១១០៨ នៅទីស្នាក់ការរបស់(គ.ជ.ប)ថា “គណបក្ស សង្គ្រោះជាតិក៏ទទួលស្គាល់ដែរ ករណីផ្ទៀងផ្ទាត់មានការត្រឹមត្រូវយើងទទួលយកបាន ប៉ុន្តែអ្វីដែល សំខាន់ពីមុនៗ មកហាក់បីដូចជាគេមិនទទួលស្គាល់ ហើយចំពោះការិយាល័យដទៃទៀតនៅក្នុងខេត្តកណ្តាល គឺខ្ញុំមិនទទួល ស្គាល់ទេ ដរាបណាក្រុមប្រឹក្សាធម្មនុញ្ញមិនបានអនុញ្ញាតឲ្យតាមសំណើររបស់ខ្លួន” ប៉ុន្តែទោះបីជាយ៉ាងណា នៅព្រឹកថ្ងៃទី១ កញ្ញា នៃការបើកកញ្ចប់សុវត្ថិភាពនៅតែមានបញ្ហាបន្តិចបន្តួចកើតឡើង ដូចជាកញ្ចប់ខ្លះ អត់ចាក់ សោរ (បិទកាវសុវត្ថិភាព) ជាក់ស្តែងនៅការិយាល័យ ១១៨១ត្រូវមានទម្រង់ ១១០២ ប៉ុន្តែបែរមានទម្រង់ ១១០១ រហូតទៅដល់២ច្បាប់ដែលកត្តានេះត្រូវបាន លោកគួយ ប៊ុនរឿន បានលើកឡើងទៀតថា រំលោភច្បាប់ទៅនឹង សេចក្តីសម្រេចហើយខុសទៅនឹងនីតិវិធីច្បាប់ផងដែរ។
លោកបានបន្តទៀតថា បើតាមច្បាប់កំណត់ និងតាមបទបញ្ជារបស់ គ.ជ.បរាល់កញ្ចប់សុវត្ថិភាពទាំងអស់ ត្រូវតែមានសោរឃ្លុំ ហើយមុនកាត់កញ្ចប់ ត្រូវបង្ហាញលេខសោឃ្លុំ និងព័ណ៌ប៉ុន្តែមិនត្រូវបានបង្ហាញ និងផ្ទៀងផ្ទាត់នោះទេ។
លោក ព្រុំ សុខា តំណាងគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីបញ្ចប់ការបើកសុវត្ថិភាព “ក”នោះដែរថា ដំណើរការនៃការបើកកញ្ចប់នេះបានប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ។លោកបានបញ្ជាក់ថា “ហើយ គ្មានចំណុចណាមួយដែលខ្ញុំយល់ថាមិនត្រឹមត្រូវនោះទេ យោបល់របស់ខ្ញុំក្នុងនាមជា គណបក្សប្រជាជន កម្ពុជា”។
នៅត្រង់ទម្រង់១១០១ស្ទួនគ្នានោះ លោកបានលើកឡើងថា នេះអាចមកពីការយល់ច្រឡំ ឬធ្វេសប្រហែសរបស់ មន្រ្តីបោះឆ្នោតនៅតាមការិយាល័យ ព្រោះទម្រង់១១០២ អាចភ័ន្តច្រឡំនឹងទម្រង់១១០១ប៉ុណ្ណោះ។
ចំណែក លោក ហ៊ី រ៉ង់ តំណាង គ.ជ.ប បានថ្លែងឲ្យដឹងថា ដំណើរការនៃការបើកកញ្ចប់ សុវត្ថិភាពបានបញ្ចប់ ទៅដោយរលូនមិនមានបញ្ហាអ្វីគួរឲ្យកត់សំគាល់នោះទេ ទោះបីនៅក្នុងការិយាល័យមួយ មានដាក់ស្រោម សំបុត្រ ក្នុងទម្រង់១១០១ ពីរច្បាប់ប៉ុន្តែនេះមិនមែនជាកំហុសធ្ងន់ធ្ងរទេ ព្រោះការពិតត្រូវដាក់ទម្រង់១១០២មួយច្បាប់ ប៉ុន្តែវាមានការភ័ន្តច្រឡំបន្តិច។
ដោយឡែក លោក អ៊ិត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងបញ្ជាក់ថា “យើងសម្រេចពេញចិត្ត ឬមិនពេញ ចិត្ត គឺក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកសម្រេច ខ្ញុំមកនេះជាផ្នែកមួយ នៃការស៊ើបអង្កេតដើម្បី បំពេញសំណុំរឿង ជូនក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាសមូលហភាព”។
សូមបញ្ជាក់ថា គ.ជ.ប. បានបើកកញ្ចប់សុវត្ថិភាព «ក» ចំនួន៣លើករួចមកហើយ នៅក្នុងខេត្ត ចំនួនបី រួមមាន ខេត្តក្រចេះ បាត់ដំបង និងសៀមរាប តាមការបញ្ជា របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ប៉ុន្តែទាំង៣លើកនេះ ត្រូវបាន គណបក្សសង្គ្រោះជាតិ លើកឡើងថា ពុំមានភាពប្រក្រតី ខណៈ គ.ជ.ប. បានរៀបចំឡើង ទៅតាមច្បាប់កំណត់ និងតាមក្រុមប្រឹក្សាធម្មនុញ្ញ។ ប៉ុន្តែជារឿយៗគេ សង្កេតឃើញថា ទោះបីជា គ.ជ.ប. បានខិតខំប្រឹងប្រែង យ៉ាង ណាក៏ដោយ ក៏មិនអាចបំពេញចិត្ត របស់គណបក្ស សង្គ្រោះជាតិឡើយ ហើយទើបតែលើកទី៤នេះទេ ដែលគណ បក្សមួយនេះព្រមទទួលយកលទ្ធផល៕

ប្រភព៖ ដើមអម្ពិល

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS