Home » » និស្សិតម្នាក់ ស្រាតអង្គុយតាំងសមាធិ កណ្តាលផ្លូវថ្នល់ មិនខ្លាចរថយន្តបុកស្លាប់!

និស្សិតម្នាក់ ស្រាតអង្គុយតាំងសមាធិ កណ្តាលផ្លូវថ្នល់ មិនខ្លាចរថយន្តបុកស្លាប់!


មានមនុស្សមួយចំនួន បានបង្កើត និង ធ្វើរឿងចម្លែកៗជាច្រើន រហូតមិននឹកស្មានដល់ ដែលពេលខ្លះ សូម្បីតែសេចក្តីខ្មាស់អៀន ក៏ពួកគេលេងគិត លេងខ្វល់ទៀតនោះដែរ ហើយជាក់ស្តែង កាលពីពេលថ្មីៗនេះ មានយុវជនវ័យក្មេងម្នាក់ បានបង្កអោយមាន ការភ្ញាក់ផ្អើលថ្មីមួយទៀត នៅក្នុងប្រទេសចិន។

ប្រភពព័ត៌មានរបស់ចិន បានឲ្យដឹងថា មាននិស្សិតបរទេសម្នាក់ បានមកអង្គុយនៅចំ កណ្តាលផ្លូវថ្នល់តែម្តង ដែលមានរថយន្ត កំពុងតែធ្វើចរាចរ ទៅមក ដោយរូបគេ ហាក់ដូចជាគ្មានភ័យខ្លាច មានគ្រោះថ្នាក់អ្វីបន្តិចឡើយ។ រូបភាពរបស់និសិ្សតបរទេស រូបនេះ ត្រូវថតបាន កាលពីថ្ងៃទី ១៥ ខែកញ្ញា ម្សិលមិញនេះ នៅក្នុងទីក្រុង Haikou នៃភាគខាងជើងខេត្ត Hainan ប្រទេសចិន។ តាមរូបភាព បង្ហាញឲ្យយើងឃើញបានថា និស្សិតបរទេសនេះ មានអាយុខ្ទង់ ២០ បានដោះសំលៀកបំពាក់របស់ខ្លួនចេញ រួចមកអង្គុយ លក្ខណៈបែប តាំងសមាធិ នៅលើដងផ្លូវតែម្តង។ ទោះជាយ៉ាងណា ក្រោយមក ប៉ូលីសនៅក្នុងតំបន់ បាននាំរូបគេ ចេញពីផ្លូវ និង រកឃើញផងដែរថា មានផ្លែកាំបិត ស្ថិតនៅក្នុងមាត់ របស់គេទៀតផង ហើយពេលនេះ ប៉ូលីស កំពុងធ្វើការស៊ើបអង្កេត រកមូលហេតុ ដែលរូបគេ ធ្វើបែបនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?












ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS