បុរសវ័យក្មេងម្នាក់ បានក្លាយជាជនដ៏ល្បីល្បាញ នៅក្នុងប្រភពអ៊ិនធើណេត ក្រោយពីបុរសនេះ មានស្ទាយជិះម៉ូតូបែបថ្មី ដែលធ្វើឲ្យមនុស្សជាច្រើនស្រៀវខ្នងជំនួស។
តាមរយៈវីដេអូ ដែលត្រូវបានអ្នកដំណើរម្នាក់ ថតបាន នៅក្នុងប្រទេសចិន បានបង្ហាញឲ្យឃើញ ពីយុវជនឈាមរាវម្នាក់ បានជិះម៉ូតូប្រលែងដៃទាំងពីរ នៅតាមផ្លូវសាធារណៈ ដោយមិនខ្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដំណើរផ្សេងទៀតនោះទេ។ ទោះជាយ៉ាងណា វីដេអូនេះ ត្រូវបានគេបញ្ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត រួមនឹងបណ្ដាសារព័ត៌មានផ្សេងៗរបស់ប្រទេសចិន ដើម្បីធ្វើការចែកចាយ ទៅកាន់អ្នកដំណើរទាំងឡាយ កុំឲ្យយកតម្រាប់តាម ព្រោះទង្វើរទាំងនេះ មិនត្រឹមតែប៉ះពាល់ ទៅដល់សង្គម និងក្រុមគ្រួសារនោះទេ តែវាធ្វើឲ្យអ្នកបើកបរផ្ទាល់ អាចនឹងបាត់បង់ជីវិតដោយខ្លួនឯង។ អ្វីដែលសំខាន់នោះ ក៏អាចនឹងបណ្ដាលឲ្យ អ្នកដំណើរផ្សេងទៀត រងគ្រោះជាមួយគ្នាផងដែរ។
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖
ប្រភពពី៖ www.khmerload.com





0 comments:
Post a Comment