Home » , » អ្នកស្រុកក្នុងខេត្តស៊ីឈាន់ ធ្វើដំណើរឆ្លងកាត់ទឹកហូរគួរឲ្យស្រៀវ បន្ទាប់ពីទឹកជំនន់បានបំផ្លាញស្ពាន

អ្នកស្រុកក្នុងខេត្តស៊ីឈាន់ ធ្វើដំណើរឆ្លងកាត់ទឹកហូរគួរឲ្យស្រៀវ បន្ទាប់ពីទឹកជំនន់បានបំផ្លាញស្ពាន


យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា បន្ទាប់ពីទឹកជំនន់ បានបោកបក់យ៉ាងខ្លាំង និងបានកំទេចស្ពាន នៅក្នុងខេត្តស៊ីឈាន់ ទីក្រុងឆេងឌូ របស់ប្រទេសចិន ធ្វើឲ្យអ្នកស្រុកនៅទីនោះ ធ្វើដំណើរឆ្លងកាត់ទឹកហូរ ទាំងការភិតភ័យ និងស្រៀវយ៉ាងខ្លាំង។

ប្រភពដដែលបានបន្តទៀតថា ប្រសិនជាមិនធ្វើដំណើរឆ្លងកាត់ទឹកនោះទេ អ្នកស្រុកក្នុងភូមិនោះ ត្រូវធ្វើដំណើរតាមផ្លូវគោក ដើម្បីឆ្លងទៅទីម្ខាងទៀត ដែលមានចម្ងាយរហូតដល់ទៅ ជិត ២០គីឡូម៉ែត្រឯណោះ។

ជាមួយគ្នានេះដែរ មានអ្នកស្រុកដែលធ្វើដំណើរ ដោយថ្នើរជើង ជិះកង់ និងម៉ូតូជាច្រើន បានធ្វើដំណើរឆ្លងកាត់ទឹកហូរនោះ ទាំងមានអារម្មណ៏ភិតភ័យ ព្រោះខ្លាចជួបគ្រោះថ្នាក់ជាយថាហេតុ៕







ដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS