
ថ្ងៃទី១៥ កញ្ញា ២០១៣ ជាថ្ងៃដែលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មលើកទី២ នៅទីលានប្រជាធិបតេយ្យ បែជាលេចមុខ លោកបណ្ឌិត ឈឹម ផលវរុណ នៅផ្សាកណ្តាលធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
គេពុំដឹងថា លោក បណ្ឌិត ដែលគេស្គាល់ថាជាអ្នកជំនាញខាងវិភាគនយោបាយក្នុងស្រុកដ៏ល្បីល្បាញប្រចាំស្ថានីយ៌ទូរទស្សន៌ចំនូន៣ គឺបាយ័ន, CTN និង CNC នោះ មកកាន់ទីផ្សារកណ្តាលដើម្បីអ្វីនោះទេ តែពេលដែលប្រជាពលរដ្ឋ និងអ្នកដំនើរបានឃើញហើយ ក៏នាំគ្នាស្រែកឆោឡោឡើង និងមានអ្នកខ្លះជេរប្រមាថយ៉ាងអស់ពីពោះតែម្តង។
អ្នកឃើញហេតុការណ៌ បានប្រាប់ថា ក្នុងពេលដ៏អាសន្ននោះ បើសិនជាគ្មានក្រុមប៉ូលីសស៊ីវិល និងសន្តិសុខការពារនោះទេ លោកបណ្ឌិត ឈឹម ផលវរុណ អាចនឹងត្រូវប្រជាពលរដ្ឋតាមជេរប្រមាថចេញពីផ្សារកណ្តាលមិនរួចនោះទេ។
សូមបញ្ជាក់ថា លោក បណ្ឌិត ឈឹម ផលវរុណ គឺជាពិធីករទូរទស្សន៌ និងវិទ្យុ ក្នុងកម្មវិធីជាច្រើន ដែលកម្មវិធីទាំងនោះលោកជាវាគ្មិនផង និងជាអ្នកសម្របសម្រួលផងស្តីពីបញ្ហានានាដែលកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ន តែការវិភាគរបស់លោក ត្រូវបានគេដឹងថា មានភាពលំអៀងទាំងស្រុងទៅរកគណបក្សកាន់អំណាច ដែលជាហេតុធ្វើឲ្យអ្នកស្តាប់ដែលមាននិន្នាការគណបក្សប្រឆាំងខឹងសម្បារ។
ក្រុមប្រជាលរដ្ឋដែលមិនចូលចិត្តការវិភាគរបស់លោកបានហៅលោកថា «បណ្ឌិតជ្រឹម» ព្រោះគេអះអាងថា រាល់ការវិភាគរបស់លោក គឺផ្ទុយពីការពិតទាំងស្រុង និងមិនអាចទទួលយកបាន៕
ប្រភពពីៈ នាវា






0 comments:
Post a Comment