Home » , » ស្ថានការណ៍​បាន​វិលត្រឡប់​មករក​ភាព​ធម្មតា បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុមបាតុករ និង​សមត្ថកិច្ច​

ស្ថានការណ៍​បាន​វិលត្រឡប់​មករក​ភាព​ធម្មតា បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុមបាតុករ និង​សមត្ថកិច្ច​


រាជធានី​ភ្នំពេញ ៖ បើ​គិត​មកដល់​វេលា​ម៉ោង ៧​និង​០០​នាទីរសៀលថ្ងៃទី​១៥ ខែកញ្ញា នេះ ស្ថានភាព​នៅក្នុង​រាជធានី​ភ្នំពេញ ហាក់​វិល​មាន​សភាព​ប្រក្រ​តី​មកវិញ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ   រវាង​ក្រុមបាតុករ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី នៅ​ចំណុច​មុខ​វត្ត​ឧណ្ណាលោម ស្ថិតក្នុង​ខណ្ឌដូនពេញ​។​
 
​នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ និង​គ្រាប់​បែកផ្សែង​ដើម្បី​បំបែក​ក្រុមបាតុករ  ខណៈដែល​ក្រុម​បាតុករ​ជា​ច្រើន​នាក់​បាន​ប្រើប្រាស់​ដុំថ្ម​ដើម្បី​គប់​ទៅលើ​ ក្រុម​សមត្ថកិច្ច​ដែល​បានដាក់​បា​រ៉ា​ស់រា​រាំង​មិន​ឲ្យ​ពួកគេ​ធ្វើដំណើរ​ ឆ្ពោះទៅកាន់​មុខ​ព្រះ​បរ​ម​រាជវាំង​។​
 
​បើតាម​ប្រភពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កើតហេតុ​ការណ៍​ទង្គិច​គ្នា​ភ្លាមៗ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​អង្គការសហប្រជាជាតិ ដើម្បី​រក​វិធី​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំងនេះ​។ រហូតដល់​វេលា​ម៉ោង ៥ និង​៣៣​នាទី​ល្ងាច​ថ្ងៃ​ដដែល លោកស្នងការ ជួន សុវណ្ណ បានបញ្ចប់​ជំនួប​ចរចា​ជាមួយ​មន្ត្រី​អង្គការសហប្រជាជាតិ និង​បន្ត​ជួបចរចា​ជាមួយ​លោក សម រង្ស៊ី ប៉ុន្តែ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណា​នោះទេ​៕
៤
៥
៦
១
២
ប្រភពពី វត្តភ្នំ  

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS