Home » , » ជំនួប​កំពូល​ថ្ងៃនេះ បន្ថែម​សមាសភាព​ រាង​ខ្លួន!

ជំនួប​កំពូល​ថ្ងៃនេះ បន្ថែម​សមាសភាព​ រាង​ខ្លួន!


កិច្ចប្រជុំ​កំពូលុ​រវាង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ឈ្នះឆ្នោត​ទាំងពីរ​ បានចាប់ផ្តើម​ហើយ​តាំងពី​ម៉ោង​០៩​និង​១០​នាទី​ព្រឹក​នៅ​វិមាន​រដ្ឋសភាជាតិ ខណៈដែល​វត្តមាន​បាតុករ​ចំនួន​ខ្ទង់​ម៉ឺន​នាក់​ដែល​ជួបជុំគ្នា​នៅ​ទីលាន​ ប្រជាធិបតេយ្យ​កំពុង​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​។​
​
សមាសភាព​នៃ​កិច្ចប្រជុំ​កំពូល​របស់​គណបក្សនយោបាយ​ឈ្នះឆ្នោត​ទាំងពីរ​នៅពេល​ ព្រឹក​នេះ​មានការ​កើនឡើង​ពី​គម្រោង​ដែល​បានគ្រោង​ទុកជាមុន ដោយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ចូល​បន្ថែ​ម​ឯកឧត្តម ឈាង វុន បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តបាត់ដំបង និង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចូល​បន្ថែម​ ឯកឧត្តម សុន ឆ័យ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​។​

ដូច្នេះ​ សមាសភាព​ខាង​គណបក្សកាន់អំណាច​រួមមាន​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​,​ឯកឧត្តម ស ខេង ,​ឯកឧត្តម សាយ ឈុំ ,​ឯកឧត្តម សក់ សេដ្ឋា​,​ឯកឧត្តម ឈាង វុន និង ឯកឧត្តម សោម ឌឿ​ង រីឯ​សមាសភាព​ខាង​គណបក្សប្រឆាំង​រួមមាន​៖ ឯកឧត្តម សម រង្ស៊ី​,​ឯកឧត្តម កឹម សុខា​,​ឯកឧត្តម ប៉ុល ហំ​ម​,​ឯកឧត្តម យឹម សុវណ្ណ​,​ឯកឧត្តម គួ​យ ប៊ុន​រឿន​និង ឯកឧត្តម អេង ឆៃអ៊ាង​៕​
ជំនួប​កំពូល​ថ្ងៃនេះ បន្ថែម​សមាសភាព​ រាង​ខ្លួន!!!
ផ្តល់សិទ្ធដោយ Khmer79

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS