រាល់កូនក្រមុំទាំងអស់ តែងតែចង់បានសម្រស់ដ៏ស្រស់ស្អាត សម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ក៏ដូចជា នារីម្នាក់សុទ្ធចិត្ដលក់ ទ្រព្យសម្បត្ដិរបស់ខ្លួន ដើម្បីបំពេញក្ដី ស្រម៉ៃរបស់ខ្លួនផងដែរ។
តាមសារព័ត៌មានរបស់បរទេស បានឲ្យដឹងថា នារីម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Tsia Pullen អាយុ ៣៤ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុងតូច Bolton នៃ Greater Manchester នៃចក្រភពអង់គ្លេស។ ជាមួយគ្នានោះ នាងបានសម្រេចចិត្ដលក់ផ្ទះនៃក្ដី ស្រម៉ៃ និងជាផ្ទះដំបូងដែលនាងទិញនោះ ដើម្បីយកប្រាក់មួយចំនួន មកធ្វើវះកាត់កែសម្ភស្ស សម្រាប់ថ្ងៃរៀបការរបស់នាង។ អ្វីដែលរុញច្រានចិត្ដនាង ឲ្យធ្វើការវះកាត់បែបនេះ ដោយសារតែនាងមានកម្ពស់តែ ១.៥៤ ម៉ែត្រ និងទំងន់ ២៥០ផោន ឬ ១១៣គីឡូក្រាម ដែលជាទំងន់ដ៏ហួសប្រមាណ ដែលពិបាកធ្វើឲ្យនាងស្លៀករ៉ូប អាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតបាន។ នៅក្នុងនោះ នាងបានចំណាយប្រាក់ ៣៥,០០០ ដុល្លារអាមេរិក ដើម្បីឲ្យនាងស្រកទំងន់ជាង ៦៨គីឡូក្រាម។
ក្រោយពីនាងលក់ផ្ទះ នាងបានទៅរស់នៅជាមួយនឹង គូដណ្ដឹងនាង ដែលមានទីតាំងនៅក្នុងក្រុងតូច Spalding នៃ Lincolnshire ។ ជាចុងក្រោយ នាងបាននិយាយទៅកាន់អ្នកសារព័ត៌មានថា ប្រហែលជាមនុស្សមួយចំនួនយល់ថា នាងឆ្កូតហើយ តែសម្រាប់នាង គឺនាងចង់ក្លាយជាកូនក្រមុំ ដ៏ស្រស់ស្អាត ហើយនាងក៏សប្បាយចិត្ដ នឹងការសម្រេចចិត្ដរបស់នាងផងដែរ។
តើប្រិយមិត្ដយល់ស្រប នឹងគំនិតនាងដែរឬទេ?
ខ្មែរឡូត
ប្រភពពី៖ www.khmerload.com




0 comments:
Post a Comment