Home » , » បាតុ​ករ​ប្រើ​ហិង្សា​៦​នាក់ ត្រូវចាប់ខ្លួន​

បាតុ​ករ​ប្រើ​ហិង្សា​៦​នាក់ ត្រូវចាប់ខ្លួន​


រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី១៦ កញ្ញា ២០១៣ បានសួរចម្លើយបាតុករ៦នាក់ ដែលចាប់ខ្លួន កាលពីយប់ថ្ងៃទី១៥ កញ្ញា ២០១៣ ពេលកំពុងប្រើអំពើហិង្សា រុះរើរបាំងការពារលើស្ពានអាកាសក្បាលថ្នល់ និងគប់ដុំថ្មមកលើសមត្ថកិច្ច បណ្តាលឱ្យរងរបួសច្រើននាក់។

ឈ្មោះបាតុករប្រើហិង្សាទាំង៦នាក់ គឺ១-ឈ្មោះសាញ់ សាមឿន ភេទប្រុស អាយុ២៨ឆ្នាំ, ២-ឈ្មោះង្វៀង ឆីឌឹក ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិវៀតណាម មុខរបរកម្មករសំណង់, ៣-ឈ្មោះ ឯក ចាន់នូ ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះតាំង ជុងស៊ាង ភេទប្រុស អាយុ១៨ឆ្នាំ បានប្រាប់ប៉ូលិសថា ខ្លួនជាសកម្មជនដឹកនាំការប្រើអំពើហិង្សារបស់បក្សប្រឆាំង, ៥-ឈ្មោះសុង និស្ស័យ ភេទប្រុស អាយុ២០ឆ្នាំ និង៦-ឈ្មោះវ៉ា នឿន ភេទប្រុស អាយុ២០ឆ្នាំ ។

ក្នុងចំណោម៦នាក់នេះ មានម្នាក់ជាជនជាតិវៀតណាម មុខរបរកម្មករសំណង់ បានប្រាប់គេថា ខ្លួនត្រូវខាងគណបក្សសង្គ្រោះជាតិជួល១ថ្ងៃ២ម៉ឺនរៀលមកធ្វើ បាតុកម្ម ។ ចំណែកឯ៥នាក់ទៀតជាខ្មែរយើង ហើយក្នុងចំណោម៥នាក់នេះ មានម្នាក់ជាយុវជន និងជាសកម្មជនគណបក្សសង្គ្រោះជាតិ ។ សមត្ថកិច្ចកំពុងសួរចម្លើយនៅឡើយ ។ ក្រោយសួរចម្លើយរួចនឹងត្រូវបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់ ។

ក្រុមអ្នកវិភាគនិយាយថា មានតែគុកប៉ុណ្ណោះដែលទទួលយកក្រុមបាតុករដ៏កាចទាំង៦នាក់នេះ ។ ចំណែកសម រង្ស៊ី មេបក្សប្រឆាំងបានប្រកាសច្រានចោលរួចហើយថា ពួកប្រើហិង្សានេះមិនមែនជាបាតុករមកគាំទ្របក្សរបស់គាត់ទេ ចង់ធ្វើអីធ្វើទៅតាមច្បាប់ចុះ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS