ឥឡូវនេះលោកអ្នកមិនចាំបាច់ទៅរកអាហារឆ្ងាញ់ នៅឆ្ងាយពីផ្ទះដោយត្រូវចំណាយប្រាក់ច្រើននោះទេ បើសិនលោកអ្នកចង់បានអាហារឆ្ងាញ់ ដូចជាបង្គាអាំងអំបិលម្ទេស សូមសាកល្បងដោយខ្លួនឯង តាមរូបមន្តដូចខាងក្រោម៖
អំពីគ្រឿងផ្សំៈ ទី១. បង្គាស្រស់ទំងន់៥០០ក្រាម ២.ម្ទេសដៃនាងទុំ៤ឬ៥គ្រាប់ហាន់ជាសសៃវែងៗ ៣.ខ្ទឹមសបុកអោយម៉ត់១០០ក្រាម ៤.ខ្ទឹមក្រហមបុកអោយម៉ត់១០០ក្រាម ៥.រំដេងដុត២០ចំនិត ៥.ស្លឹកក្រូចសើច៥សន្លឹក ហាន់ជាចំនិតស្តើងៗ។
វិធីធ្វើៈ យកខ្ទឹមស ខ្ទឹមក្រហម ម្ទេស (ដាក់អោយច្រើន) រំដេង ស្លឹកក្រូចសើច ដាក់លាយជាមួយម្សៅ ស៊ុបខ្នររសជាតិសាច់មាន់ បុកចូលគ្នាអោយម៉ត់ល្មម បន្ទាប់មកយកគ្រឿងដែលបុករួច មកប្រលាក់ជាមួយបង្គា ទុកប្រមាណ១០នាទី រួចយកបង្គាដោតជាមួយចន្លួចអាំងជាការស្រេច។ ហើយបើលោកអ្នក គិតថា ការធ្វើលើកទី១មិនទាន់ត្រូវមាត់១០០ភាគរយ សូមសាកល្បងលើកទី២ ផ្សំគ្រឿងទៅតាមចំណង់ចំណូលចិត្ត ប្រាកដជាឆ្ងាញ់ជាប់មាត់មិនខាន៕
ផ្តល់សិទ្ធិដោយ៖ khmer79





0 comments:
Post a Comment