តើប្រិយមិត្តគិតយ៉ាងណាដែរចំពោះនារីកំសត់ម្នាក់នេះ សូមបញ្ចេញយោបល់នៅខាងក្រោម?ប្រទេសចិន៖ នារីម្នាក់ដែលមានអាយុ ២៥ ឆ្នាំ បានចូលខ្លួនមករៀបរាប់ ប្រាប់សារពត៌មានចិន មួយឈ្មោះថា ដឺញូថាម ដែលបានរៀបរាប់ពីទុកលំបាកដែលនាងបានជួបប្រទះ។
នាងបានបន្តទៀតថា នាងជាកូនទី២ ក្នងគ្រួសារក្រីក្រមួយ ដែលមានម្តាយចាស់ជរាមានជម្ងឺ ព្រមជាមួយនឹងប្អូនៗ ២ នាក់ដែលស្ថិតក្នុងការរៀនសូត្រ។ បន្ទុកគ្រួសារទាំងអស់ត្រូវធ្លាក់មកលើនាង ដោយសារតែជំនាញមិនច្បាស់លាស់ ព្រមទាំងនាងរៀន បានតិចផង នាងបានសំរេចចិត្តបំរើជានារីរកស៊ីផ្លូវដើម្បីទប់ទល់ជាមួយជីវភាពគ្រួសារ។
មនុស្សជាច្រើនបានសំដែងនូវក្តីអាណិតអាសូវចំពោះនាងជាខ្លាំង ហើយពេលខ្លះនាងក៏ត្រូវបុរស ដែលគេងជាមួយនាង បោកប្រាស់មិនឲ្យលុយទៀតផង។ នាងសង្ឃឹមថាអាចចិញ្ចឹមប្អូននាងឲ្យធំ និងព្យាបាលម្តាយនាងឲ្យជាសៈស្បើយ ហើយអ្វីដែលនាងបារម្ភគឺខ្លាចឆ្លងជំងឺពីភ្ញៀវរបស់នាង ព្រោះភ្ញៀវខ្លះមិនព្រមពាក់ស្រោមអនាម័យជាដើម៕
ប្រភពពី khmer-not





0 comments:
Post a Comment