Home » » ឆៃ លីដាឡែន សន្យា​ចំពោះ​មុខ​មហាជន ថា​មិន​ធ្វើអ្វី​ឲ្យ​ហួសហេតុ​ដូច​មុន

ឆៃ លីដាឡែន សន្យា​ចំពោះ​មុខ​មហាជន ថា​មិន​ធ្វើអ្វី​ឲ្យ​ហួសហេតុ​ដូច​មុន


ភ្នំពេញៈ តារាចម្រៀងយេៗ កញ្ញា ឆៃ លីដាឡែន បានបាត់វត្តមាន ពីកញ្ចក់ទូរទស្សន៍ អស់មួយរយៈ ពេលធំមកហើយ ក្រោយពីនាង បានសម្ញែងភាពសិចស៊ី ជ្រួលហួសហេតុ ដោយអចេតនា កាលពីពេលកន្លងទៅ នៅក្រៅប្រទេស ដោយសារតែនាង ត្រូវរងការរិះគន់ យ៉ាងចាស់ដៃ ពីមហាជន ទើបធ្វើឲ្យនាងបាត់ ឱកាសបង្ហាញមុខ នៅក្នុងវិស័យសិល្បៈ ជាពិសេសនៅតាម កញ្ចក់ទូរទស្សន៍ក្នុង ស្រុកគ្រប់ប៉ុស្តិ៍ទាំងអស់។

ប៉ុន្តែក្នុងរយៈពេល ២-៣សប្តាហ៍នេះ គេស្រាប់តែឃើញវត្តមាន តារាចម្រៀងនិយម ស្លៀកពាក់សិចស៊ី កញ្ញា ឆៃ លីដាឡែន បង្ហាញវត្តមាននៅលើកញ្ចក់ ទូរទស្សន៍មួយចំនួន ដោយនាងបានបង្ហើសំនៀង បូករួមជាមួយ កាយវិការរស់រវើក ជាមួយស្នាមញញឹម និងការរំភើបចិត្ត រកអ្វីប្រៀបមិនបាន ព្រោះអ្នកដឹកនាំកម្មវិធី នៅស្ថានីយទូរទស្សន៍ផ្តល់ ឱកាសឲ្យនាងចាប់ផ្តើម បង្ហាញវត្តមាននៅលើ កញ្ចក់ទូរទស្សន៍ឡើងវិញ ។

កញ្ញា ឆៃ លីដាឡែន បានប្រាប់នៅក្នុងកម្មវិធី “Boom Boom” របស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ខណៈនាងឡើងច្រៀង ចាប់ដៃគូជាមួយ លោក អេឡិច ចិន្ត្រា ថា “ ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយ រំភើបខ្លាំងមែនទែន ដែលទស្សនិកជនផ្តល់ឱកាស ឲ្យខ្ញុំចាប់ផ្តើមសារ ជាថ្មីម្តងទៀត ជាពិសេស ឱកាសបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ខ្ញុំពិតជាមានអារម្មណ៍ ក្តុកក្តួលខ្លាំងណាស់.. ” ។

ស្រីស្រស់សោភារូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំសុំសន្យាថា ខ្ញុំនឹងមិនធ្វើអ្វីឲ្យហួសហេតុ ប៉ះពាល់អារម្មណ៍ ទស្សនិកជនក៏ដូចជា បងប្អូនប្រជាពលរដ្ឋខ្មែរ ទៀតទេ ហើយខ្ញុំសង្ឃឹមថា ការលេចចេញ វត្តមានរបស់ខ្ញុំ នាពេលនេះទស្សនិកជន ពុកម៉ែបងប្អូននៅ តែបន្តគាំទ្ររូបនាងខ្ញុំ ដូចមុនផងចុះ... ” ។

ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានស្ថានីយទូរទស្សន៍មួយចំនួន បានសម្រេចចិត្តបើក ឱកាសឲ្យតារាចម្រៀង ល្បីឈ្មោះគួរសម កញ្ញា ឆៃ លីដាឡែន បានឡើងខនសឺតវិញ ដោយ រហូតមក ដល់ពេលនេះនាង បានឡើងច្រៀង ឲ្យស្ថានីយ ទូរទស្សន៍ចំនួន២ គឺប៉ុស្តិ៍លេខ៩ និងស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៣។

តារាចម្រៀងស្រីស្រស់សម្បុរស្រអែម កញ្ញា ឆៃ លីដាឡែន បន្ទាប់ពីត្រូវព្រនង់ ពីសំណាក់មហាជន រឿងការស្លៀកពាក់ សិចស៊ីនោះ គេសង្កេតឃើញថា រហូតមកដល់ពេលនេះ នាងបាន ផ្លាស់ប្តូរការតុបតែងខ្លួន មកស្លៀកពាក់ មិនសិចស៊ីមិន ខើចលើខើចក្រោម បញ្ចេញសាច់ ដើមទ្រូងដូចមុនទេ ពោលការស្លៀកពាក់ របស់នាង មុនចេញទៅចូលរួម ក្នុងកម្មវិធីណាមួយ នាង តែងតែមាន ការប្រុងប្រយ័ត្ន មិនឲ្យហួសហេតុដូចមុនទេ ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS