ក្រុងម៉ិកស៊ីកូ៖ ក្រុមប៉ូលិសបានប្រើកាំភ្លើងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងក្រុមអ្នកតវ៉ាដែលជាគ្រូបង្រៀននៅក្នុងទីក្រុងហ្សូកាឡូប្រទេសម៉ិកស៊ិក។ពួកគេបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបនេះដើម្បីបណ្តេញគ្រូបង្រៀនដែលធ្វើបាតុកម្មបិទផ្លូវនាំឲ្យស្ទះចរាចរណ៍នៅហ្សូកាឡូ។ សូមបញ្ជាក់ថា គ្រូបង្រៀនបានធ្វើកូដកម្មឈានទៅបាតុកម្មដោយបានធ្វើឲ្យកកស្ទះនៅទីនោះមួយសប្តាហ៍ហើយ ប៉ូលិសបានឆ្លើយតបជាមួយនឹងគ្រាប់បែកប្រេង គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ខណៈការដាក់ឱសានវាទមួយរបស់រដ្ឋាភិបាលបានផុតកំណត់។
អាជ្ញាធរបាននិយាយថា ពួកគេបោសសម្អាតតំបន់ហ្សូកាឡូសម្រាប់ការប្រារព្ធទិវាឯករាជ្យនៅចុងសប្តាហ៍នេះ។គ្រូបង្រៀនបានទាមទារការផ្លាស់ប្តូរទៅជាកំណែទម្រង់វិស័យអប់រំបានអនុម័ត ដោយលោកប្រធានាធិបតី Enrique Pena Nieto ។
ភាគច្រើននៃក្រុមអ្នកតវ៉ាដោយសន្តិវិធីដោយបានចាកចេញពីថ្ងៃផុតកំណត់ថ្ងៃសុក្រ។ ប៉ុន្ដែមួយចំនួនប្រមាណជាង២០០នាក់បានស្នាក់នៅទីនោះបន្តទៀតទើបមានការប៉ះទង្គិចគ្នានៅតាមដងវិថី និងនៅក្នុងវិថីនៅក្បែរនោះ។
គ្រូបង្រៀននៅប្រទេសម៉ិកស៊ិកបានបន្តជួបជុំគ្នាតវ៉ា ប្រឆាំងនឹងកំណែទម្រង់ច្បាប់អប់រំដ៏ចម្រូងចម្រាសដែលទើបអនុម័ត និងចុះហត្ថលេខាដោយប្រធានាធិបតី Enrique Pena Nieto នេះបើតាមសារព័ត៌មានបរទេសចុះផ្សាយនៅថ្ងៃអាទិត្យម្សិលមិញនេះ។
ចាប់ពីថ្ងៃអង្គារមក នៅតាមដងផ្លូវ ហ្វូងបាតុករដែលជាគ្រូបង្រៀនបានមកជួបជុំគ្នាស្រែកតវ៉ា និងដង្ហែក្បួន បិទចរាចរណ៍សធារណៈ ហើយបានប៉ះទង្គិចជាមួយប៉ូលិស និងក្រុមបង្ក្រាបបាតុកម្ម ដោយ បាតុករមួយចំនួនមានកំហឹងបានព្រួតគ្នាប្រឆាំង និងចាប់កញ្ឆក់ផ្តួលប៉ូលិសដែលមានខែលការពារឲ្យដេកនឹងចិញ្ចើមថ្នល់ និងស្រែករិះគន់ថារារាំងពួកគេមិនឲ្យទៅនិវេសនដ្ឋានលោកប្រធានាធិបតី ៕





0 comments:
Post a Comment