នេះគឺជាទិដ្ឋភាពមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល និងសប្បាយបំផុត នៅពេលដែលឃើញ សត្វដំរី និងឆ្កែមួយក្បាល លេងជាមួយគ្នា ដូចជាមិត្តសំលាញ់។
ដំរីមួយក្បាលនេះ គឺជាដំរីកំព្រាមួយក្បាល បានលេងចាប់កូនបាល់ ជាមួយនឹងសត្វឆ្កែនៅក្នុងទឹក។ នៅពេលដែលចូលទៅក្នុងទឹក សត្វឆ្កែបានឈើពីលើក្បាលរបស់វា ហើយលូតចូលទៅក្នុងទឹកគួរឲ្យអស់សំណើច។ យោងតាមសំដីរបស់មណ្ឌលមើលថែសត្វព្រៃ បានឲ្យដឹងថា សត្វឆ្កែ រស់នៅជាមួយដំរីតាំងពី វានៅតូចៗ។ ពួកគេរស់នៅក្នុងមណ្ឌលថែរក្សសត្វព្រៃ រដ្ឋ California សហរដ្ឋអាមេរិក ដែលមានឈ្មោះថា The Rare Species Fund។
ដំរីមួយក្បាលនេះមានឈ្មោះថា Bubble វាគឺជាសត្វកំព្រាមួយ ក្នុងចំណោមសត្វដ៏ទៃទៀត ដែលយកមកពីអាហ្វ្រិក។ Bubble អាចរស់ដល់អាយុ ៦០ឆ្នាំ ទៅ ១០០ឆ្នាំ ឥលូវនេះវាមានអាយុ ៣០ឆ្នាំហើយ រីឯកំពស់ ២.៧ម៉ែត្រ ទម្ងន់ ៤តោន។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ សត្វទាំងពីរនេះ? សូមទស្សនារូបភាពខាងក្រោម៖
ខ្មែរឡូត
ប្រភពពី៖ www.khmerload.com




0 comments:
Post a Comment