Home » , » ធាត់​ដុះ​ក្បាល​ពោះ ប្រឈម​នឹង​ជំងឺ​អ្វី​ខ្លះ ?

ធាត់​ដុះ​ក្បាល​ពោះ ប្រឈម​នឹង​ជំងឺ​អ្វី​ខ្លះ ?


សុខភាព៖ ការស្រាវជ្រាវ​នៅ​ប្រទេស​អាល្លឺម៉ង់ បង្ហាញថា ប្រជាជន​អាល្លឺម៉ង់ មាន​បញ្ហា​ខ្លាញ់​ក្បាលពោះ ។ បញ្ហា​នេះ លោក​ហា​រ៉ា​ល​ដ៏​ខ្លៃ​ន៍ គ្រូពេទ្យ​នៃ​សាកលវិទ្យាល័យ បូ​ឃុ​ម​ថ្លែងថា មនុស្ស​ដែលមាន​បញ្ហា​ខ្លាញ់​ត្រង់​ពោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព ច្រើនជាង​អ្នក​ដែលមាន​ខ្លាញ់​ត្រគាក ព្រោះ​ការ​ដុះ​ក្បាលពោះ អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺ​ភ្នាស​សរសៃឈាម​ក្រហម​ក្រា​ស់ បណ្តាល​ពី​កោសិកា​ខ្លាញ់​ក្នុង​ពោះ ផលិត​សារធាតុ​នាំអោយ​រលាក​ផ្សេងៗ ដែល​បំផ្លាញ​កោសិកា​រាងកាយ ហើយ​កោសិកា​ខ្លាញ់ ក៏​ផលិត​ម៉ូលេគុល និង​អ័រម៉ូន​គ្រោះថ្នាក់ ។​

ប្រសិន​ចង់​រក្សា​ភាព​ក្មេង​ជាង​វ័យ ដោយ​មិនចាំបាច់​ពឹង​គ្រូពេទ្យ អ្នក​អាច​ទទួលទាន អាហារ​ដែលមាន​សារធាតុ ខា​រ៉ូ​ទីណ​យ​ដ៏ (Carotinoid) ពី​ធម្មជាតិ ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ជួយ​ទប់ស្កាត់​សារធាតុ​កខ្វក់ ក្នុង​បរិយាកាស ដែល​បំផ្លាញ​ស្បែក និង​ធ្វើអោយ​ស្បែក សខ្ចី ។​ខា​រ៉ូ​ទីណ​យ​ណ៍ មាន​ច្រើន​នៅក្នុង​ការ៉ុត ប៉េងប៉ោះ ស្ពៃក្តោប ព្រមទាំង​វីតាមីន C , E និង A ដែល​ជួយ​អោយ​ស្បែ​កស ខ្ចី ភ្លឺ​ស្អាត ៕​

ve-fat

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS