Home » , » ​នគរ​បាល​ខណ្ឌ​៧មករា​បញ្ជូន​ជន​សង្ស័យ ​ឆក់​កាបូប​ម្នាក់​ទៅ​កាន់ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​

​នគរ​បាល​ខណ្ឌ​៧មករា​បញ្ជូន​ជន​សង្ស័យ ​ឆក់​កាបូប​ម្នាក់​ទៅ​កាន់ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​


រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌ៧មករានាព្រឹក ថ្ងៃទី១៦ កញ្ញា ២០១៣នេះ បានបញ្ជូនជនសង្ស័យឆក់កាបូបម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធថាបានធ្វើសកម្មភាពឆក់ ខ្សែ.កប្រជាពលរដ្ឋតាមផ្លូវសាធារណៈ។

ជនសង្ស័យរូបនេះឈ្មោះប្រាំង រតនា ភេទប្រុស ហៅម៉ាប់ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ។

លោកអនុសេនីយ៍ទោ រស់ ស៊ីណា ប្រធានផ្នែកនគរបាល ខណ្ឌ៧មករាបានឱ្យដឹងថា កាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃទី១៣ កញ្ញា ២០១៣ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់ កាបូបស្ពាយពីនារីម្នាក់ឈ្មោះអឿន ណារ៉ាន់ អាយុ២២ឆ្នាំ ជាជាងកាត់ដេរនៅហាងសូនីអេនស៊ីណា ខណៈពេលនាងកំពុងជិះកង់ក្នុងបំណងទៅ កំសាន្តលេងនៅក្នុងស្តាតអូឡាំពិក។ បន្ទាប់ពីឆក់កាបូបនារីរងគ្រោះ បានហើយជនសង្ស័យបាន រត់ចូលទៅក្នុងស្តាតអូឡាំពិក ពេលនោះស្ត្រីរងគ្រោះបានស្រែកចោរៗក៏ ត្រូវកម្លាំងល្បាតនគរបាលប៉ុស្តិ៍វាលវង់ ដោយមានកិច្ចសហការជាមួយនគរបាលផ្នែក ព្រហ្មទណ្ឌខណ្ឌតាមប្រម៉ាញ់ជនល្មើស និងចាប់ខ្លួនបានទាំងយប់ ព្រមទាំងដកហូតកាបូបស្ពាយ ប្រគល់ឱ្យម្ចាស់វិញផងដែរ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើនេះធ្លាប់ជាប់ ពន្ធនាគារញឹកញាប់ ហើយមិនរាងចាលដោយសារតែគេគ្មានមុខរបរអ្វីក្រៅពីធ្វើចោរ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS