Home » , » សម្តេច​ហ៊ុន សែន​និង​លោក​​សម រង្ស៊ី​ជួបគ្នា​ម្តងទៀត ៦នាក់​ទល់​នឹង​៦នាក់

សម្តេច​ហ៊ុន សែន​និង​លោក​​សម រង្ស៊ី​ជួបគ្នា​ម្តងទៀត ៦នាក់​ទល់​នឹង​៦នាក់


ថ្នាក់​​ដឹកនាំ​​នៃ​គណបក្ស​​ប្រជាជន​​កម្ពុជា និង​​គណបក្ស​​សង្រ្គោះ​ជាតិ​បាន​សម្រេច​ជួបគ្នា​ជាថ្មី​ម្តង​ទៀត​នៅថៃ្ងចន្ទ ​​ទី​១៦ ខែ​កញ្ញា ២០១៣ វេលា​​ម៉ោង​​​៩​ព្រឹក ​នៅ​មន្ទីរ​​រដ្ឋ​សភា​​ជាតិ។ លោក ជាម យៀប​មន្រ្តី​ជាន់ខ្ពស់​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ បាន​អោយ​ដឹង​ថា សម្តេច​ហ៊ុន សែន នឹង​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​ចំនួន ៥រូប​ទៀត ពិភាក្សា​ជាមួយ​គណបក្ស​សង្រ្គោះជាតិ។
ប៉ុន្តែ​កិច្ចពិភាក្សា​នេះ​នឹង​​ពិភាក្សា​តែ​​លើ​​ការ​ជជែក​​ចរចា​​អំពី​ ​ រចនា​សម្ព័ន្ធ​​ដឹកនាំ​​រដ្ឋសភា អាណត្តិ​ថ្មី​ មិនមែន​ចចារ​ដើម្បី​បង្កើត​គណៈកម្មការ​​ចម្រុះនោះទេ​។
​
គួរបញ្ជាក់ថា សមាសភាព​ចូលរួមប្រជុំនៅថ្ងៃចន្ទទី១៦ខែកញ្ញានេះ គណបក្ស​ប្រជាជន​មាន​៖លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ស ខេងសក់ សេដ្ឋា លោក សាយ ឈុំ និង ​លោក សោម សឿន។
​
រីឯសមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ គឺលោក​សម រង្ស៊ី លោក កឹម សុខា លោក ប៉ុល ហំម លោកយឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន៕(វាយោ)
ប្រភពពីៈ Khmer79

0 comments:

Post a Comment

Like us on Facebook
Follow us on Twitter
Recommend us on Google Plus
Subscribe me on RSS